មេឈ្មួញល្បីឈ្មោះទូច និងប្រពន្ធឈ្មោះ ចែណាតនៅតែអាចបន្តដឹកឈើឆ្លងដែនខុសច្បាប់ខណះ កាបោះឆ្នោតបានបញ្ចប់

ខេត្ត រតនះគិរី÷ ក្រោយ កាបោះឆ្នោះត ជាសកល អាណាត្តិទីប្រាំមួយ បានបញ្ចប់មិនទាន់បានមួយថ្ងៃផង ក្រុមឈ្មួញជាច្រើននាក់បាននឹងកំពុងសំរុកដឹកជញ្ជូនឈើឆ្លងដែនយ៉ាងអាណាធិបតេយ្យ ពី ក្រុង បានលុង និងតាមបណ្ដាស្រុកនានា ទៅលក់នៅប្រទេសវៀតណាមតាម ច្រក អូយ៉ាដាវ ដោយសិរី ។

ជាក់ស្ដែងឈ្មួញដែលសកម្ម មានឈ្មោះ ទូច និងប្រពន្ធ ឈ្មោះចែណាត បានប្រើប្រាសរថយន្តសាំងយ៉ុងពីគ្រឿង ពាក់ស្លាក លេខក្លែងក្លាយ 5588 ព័ណ សរ ពីគ្រឿង ដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ ដោយមិនមានសមត្តកិច្ច ហ៊ានធ្វើកាបង្ក្រាបនោះឡើយ គួបញ្ជាក់ ផងដែថា កាល ពីពេលថ្មីៗនេះមុនថ្ងៃបោះឆ្នោត មានកាបង្ក្រាប ចាប់រថយន្ត ចែណាតម្ដងរួចមកហើយ ពីសំណាកលោក ទន់វិរះភាព ជំនាញរដ្ឋបាលព្រៃឈើស្រុកអូជុំ តែឈ្មួញខាងលើពីនាក់ប្ដី ប្រពន្ឋ មិន ខ្លាចញញើតសោះឡើយ ថែមទាំង បានជេ ប្រម៉ាត យ៉ាងចាសដៃទៅលើមន្ត្រីជំនាញថែមទៀតផង ទាំងខ្លួនជាជន់ល្មើសរកស៊ី របខុសច្បាប់ តែមិនទាន់បានប៉ុន្មានថ្ងៃផង មេឈ្មួញខាងលើនៅតែអាចបន្តដឹកជញ្ជូនឈើ ឆ្លងដែនខុសច្បាប់បានដដែល ធ្វើអោយមានការិះគន់ពី សំណាក មហាជន់ ប្រជាពលរដ្ឋ ថា កាបង្ក្រាបនោះដោយសាតែឈ្មួញ រកស៊ី មិនបានបង់លុយចាស់អស់ ឬ មិនទាន់បានបងលុយខែថ្មីអោយមន្ត្រីជំនាញខាងលើទើបមានកាបង្ក្រាបយ៉ាងដូចច្នេះ គួតែខាងស្ថាប័ណ្ណពាកពាន់ក្នុងខេត្ត ទាំងអស់ គួមានចំណាតកាទៅលើ ឈ្មួញខាងលើពីនាកប្ដីប្រពន្ធ កុំអោយបង្កភ្យុះភ្លៀងតាមតែអំពើចិត្ត អាង នាក់ធំនៅពីក្រោយខ្នង អាងថាខ្លួនមានលុយ នាំអោយ ជះឥតទ្ធិពលអាក្រក់ ដល់សង្គមជាតិថែមទៀតផង

បញ្ហខាងលើក៏មិនមែនមានតែឈ្មួញពីនាកប្ដីប្រពន្ធនោះទេ នៅមានឈ្មួញ ដូច ជាឈ្មោះ នី នៅកាចាញ ប្រើរថយន្ត សាំងយ៉ុង ស្លាកលេខ 0808 និងឈ្មួញ ឈ្មោះ ទូច ប្រើរថយន្តសាំងយ៉ុងជាច្រើនគ្រឿងពាកស្លាកលេខ 0909 និងមានឈ្មួញជាច្រើននាកទៀតកំពុងធ្វើសកម្មភាព។

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close