រន្ទះបាញ់ សម្លាប់សត្វក្របី ២ក្បាល រីឯម្ចាស់២នាក់ សន្លប់បាត់បង់ស្មារតី នៅស្រុកបន្ទាយស្រី
ខេត្តសៀមរាប៖ កាលពីពេលល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ម្សិលមិញ សត្វក្របីចំនួន ២នាក់ ត្រូវរន្ទះបាញ់សម្លាប់ រីឯម្ចាស់បានសន្លប់បាត់បង់ស្មារតី ខណៈកំពុងឃ្វាលក្របី នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ឃឹម ហ្វីណង់ អភិបាលស្រុក បានឲ្យដឹងដែរថា ភ្លៀងដើមរដូវ ក្រៅពីងាយធ្វើឲ្យឈឺច្រើននៅមានរន្ទះកាចៗណាស់ ដូច្នេះសូមពុកម៉ែបងប្អូននៅក្នុងស្រុកបន្ទាយស្រី ដែលប្រកបមុខរបរនៅតាមដងផ្លូវ លើវាលស្រែ ឬធ្វើដំណើរបំពេញកិច្ចការអ្វីមួយក្នុងអំឡុងពេលមេឃកំពុងភ្លៀង ត្រូវប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ពេលឮសំឡេងផ្គររន្ទះកើតមាននៅក្បែរខ្លួន ត្រូវឆាប់រត់រកកន្លែងជ្រក ដែលមានសុវត្ថិភាពចាកចេញ ពីទឹកវាលស្រែ តំបន់ទីទួលខ្ពស់ ឬទីវាលដែលគ្មានដើមឈើ និងមិនត្រូវជ្រកនៅក្រោមដើមឈើឡើយ ពិសេស សូមនៅឲ្យឆ្ងាយពីទូរស័ព្ទ ឬបិទទូរស័ព្ទ និងឧបករណ៍អគ្គិសនីផ្សេងៗទៀត ដែលអាចមានទំនាក់ទំនងផ្ទាល់ជាមួយចរន្តអគ្គិសនី ដែលជាកត្តាអាចទាក់ទាញរន្ទះបាញ់បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។