អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ថ្មី ៤៤៦​នាក់ ខណៈ​អ្នកជា ១៣០​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៤៤៦​នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ​ចំនួន ១៣០​នាក់​។​

​ក្រសួង បាន​បញ្ជាក់ថា អ្នក​ឆ្លង​ទាំង ៤៤៦​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ៣៣១​នាក់​, ខេត្ត​ព្រះសីហនុ ៨២​នាក់​, ខេត្តកណ្តាល ២១​នាក់​, ខេត្តតាកែវ ៥​នាក់ ខេត្តស្វាយរៀង​ម្នាក់ ខេត្តកំពង់ស្ពឺ ២​នាក់ ខេត្តព្រៃវែង​ម្នាក់ ខេត្តកំពង់ចាម​ម្នាក់ ខេត្តបាត់ដំបង​ម្នាក់ និង​ខេត្តបន្ទាយមានជ័យ​ម្នាក់​។​

​សម្រាប់​អ្នកជា​សះស្បើយ​ទាំង ១៣០​នាក់​វិញ គឺមាន​អ្នក​ឆ្លង​មកពី​ក្រៅប្រទេស ៣​នាក់ និង​អ្នក​ឆ្លង​ក្នុង​សហគមន៍ ១២៧​នាក់ ដោយ​ទទួល​ទ្ធ​ផល​ធ្វើតេស្ត​អវិជ្ជមាន ២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា បានប្រកាស​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៨ ១៩៣​នាក់ ក្នុងនោះ​ករណី​ឆ្លង​សហគមន៍ ៧ ៦៤៨​នាក់​, អ្នកជា​សះស្បើយ ៥ ២០៤​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល ២ ៤០៦​នាក់​, អ្នកស្លាប់​ចំនួន ៥៩​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close