ទូកនេសាទ២គ្រឿង ចេញចូលប្រទេសថៃញឹកញាប់ ត្រូវសមត្ថកិច្ចឃាត់នៅកោះស្តេចមិនឲ្យចតនៅផែ រង់ចាំពិនិត្យសំណាក

(កោះកុង) ៖ អាជ្ញាធរស្រុកគិរីសាគរ បានសម្រេចធ្វើការឃាត់ទូកនេសាទចំនួន២គ្រឿង និងកម្មករនេសាទ១៤នាក់ នៅចំណុចកោះស្តេច ដោយមិនអនុញ្ញាតឲ្យចូលចតក្បែរគេឡើយ បន្ទាប់ពីបានទទួលព័ត៌មានថា ទូកទាំង២គ្រឿងនេះ បាននាំផលនេសាទចេញចូលទៅលក់នៅប្រទេសថៃជាញឹកញាប់ ។
លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះថា ក្រោយទទួលបានព័ត៌មានថាមានទូកនេសាទ២គ្រឿង ចូលមកទឹកដីស្រុកគិរីសារ លោកបានចាត់មន្ត្រីក្រោមឱវាទ ដើម្បីចុះធ្វើការពិនិត្យមើលទូកនេសាទដែលមានការសង្ស័យថា បានធ្វើដំណើរចូលមកពីសមុទ្រថៃចំនួន២គ្រឿង ដែលជាទូកនេសាទរបស់ប្រពលរដ្ឋឃុំកោះស្តេច និងមានផ្ទុកមនុស្សចំនួន ១៤នាក់ ។
ក្រោយមានការសង្ស័យ និងដើម្បីពិនិត្យអោយបានម៉ត់ចត់ ក្រុមការងារបានសម្រេចហាមឃាត់ទូកនេសាទខាងលើ រួមទាំងមនុស្សនៅលើទូកឲ្យឈប់ចតនៅមុខកោះស្តេច ដោយមិនអនុញ្ញាតឲ្យឡើងមកលើកោះស្តេច ឬចេញពីទូកជាដាច់ខាត រង់ចាំក្រុមការងារខេត្តចុះមកយកសំណាកជាមុនសិន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។