ការបញ្ចុះ​សព​នៅ​ទី​ក្រុង​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​ហាមប្រាម​

មន្ត្រី​រដ្ឋាភិបាល​ទី​ក្រុង Jiangxi បាន​ចេញ​ច្បាប់ កំណត់ អ្នក​ស្លាប់ មិន​​អនុញ្ញា​ត្តិ​ឲ្យ បញ្ចុះ​សព​ឡើយ គឺ​ត្រូវ​តែបូជា​ទាំង​អស់ ។ ច្បាប់​នោះ​ក្នុង​គោល​ដៅ រក្សា ធុនធានដី ក្នុង​ពេល​ដែល​វាលកប់ខ្មោច​កាន់​តី​រីក​ធំៗ​ឡើង ធ្វើ​ឲ្យ​ផ្ទៃ​ដី​កសិកម្ម ត្រូវ​តូច​ចង្អៀតពី​មួយ​ឆ្នាំ​ទៅ​មួយ ឆ្នាំ ក្នុង​ពេល​ដែល​កំណើន​ប្រជាជន​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់។ សកម្មភាព​ខាង​លើបង្ករការខឹងសម្បា​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ និង​ប្រព័ន្ធ​ទំនាក់​ទំនង​​សង្គម​នានា ដោយ​ការបញ្ចុះ​សពជា​ប្រពៃណី​របស់​ចិន ។

យុទ្ធនាការ​នៅ​ខេត្ត​Jiangxi ភាគ​ខាង​ត្បូង​ប្រទេស​ចិន បាន​ហាម ពលរដ្ឋ ស្លាប់ យក​ទៅ​បញ្ចុះ ។ មឈូសជា​ច្រើន​ត្រូវ​បាន​ដកហូត និង​បំផ្លាញ​ចោល ធ្វើ​ឲ្យ​ពលរដ្ឋ​និង ប្រព័ន្ធ​ទំនាក់​ទំនង​​សង្គម​បង្ហាញ​ការខឹងសម្បា​យ៉ាង​ខ្លាំង ដោយ​ចាត់​ទុកថា​ជា​រឿង​«ខុស​ប្រក្រតី​និង ជា​អំពើ​ឃោរឃៅ។

គោល​នយោបាយ​ការពារ​ដីធ្លី​ខាង​លើ បាន​ប្រកាស់​ឲ្យ​ពលរដ្ឋ​បាន​ដឹក​តាំង​ពី៦ខែ​មុន ហើយ​នៅ​ខែ​កញ្ញា​ខាង​មុខ ទី​ក្រុង​នេះ​នឹង​អនុ​វត្ត បូជាសព ទាំង​អស់​ដោយ​មិន​​អនុញ្ញា​ត្តិ​ឲ្យ​បញ្ចុះ​នោះ​ឡើយ។

មិន​តែ​ប៉ុណ្ណោះ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​បាន​ស្នើរ ឲ្យ​ពលរដ្ឋ ឈប់​ផលិត​មឈូស ឬ ត្រូវ​សងសំណង​ប្រមាណ​២៩០​ដុល្លារ​សម្រាប់​មឈូស​មួយ ។ លើស​ពី​នេះ​ទៅ​ទៀត ក៏​បាន​ហាមឃាត​ផលិត​មឈូង​ផង​ដែរ បើ​ល្មើស​នឹង​ត្រូវ​មាន​ទោស។

តាម​សារ​ព័ត៌មាន SCMP បាន​ផ្សាយ​ថា នៅ​តាម​តំបន់​ជនបទ​ចិន​មាន​ប្រពៃណី​ជាយូឡងណាសមក​ហើយ ដោយ​រៀបចំ​មឈូង​យ៉ាង​ល្អ ហើយ​ដាក់​នៅ​ក្នុង​ផ្ទះ​តែ​ម្តង ។ ពលរដ្ឋ​ជា​ច្រើន​បាន​លើក​ឡើង​ថា ពួក​គេ​ត្រូវ​សន្សំ​ប្រាក់​ជា​ច្រើន​ទើប​អាច ផលិត​មឈូស​ល្អ​បាន ដូច្នេះ​ត្រូវ​តែ​មាន​សំណង សមរម្យ។ ក្រៅ​ពី​នេះ​​ក៏​បាន​ហាម​ធ្វើ​ពិធី​មួយ​ចំនួន នៅ​ក្នុង​ពិធី​បុណ្យ​សព​ទៀត​ផង ក្នុង​នោះ​មាន​ការដុតក្រ​ដាក់​ប្រាក់​ក្លេង​ក្លាយ​ជា​ដើម។

ចិន​មាន​ប្រពៃណី បញ្ចុះ​សព តាំង​ពីយូឡងណាសមក​ហើយ ជា​មួយ​និង​ពលរដ្ឋ​កើន​ឡើង​ខ្ពស់ ហើយ​វាលបញ្ចុះ​សព បាន​រីក​ធំ​ឡើង​ពី​មួយ​ថ្ងៃៗ បង្ករក្តី​បារម្ភ​យ៉ាង​ខ្លាំង ពីការ​បាត់​បង់​ដីធ្លី ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​និង​ប្រកបរបប​កសិកម្ម​ជា​ដើម ទាំង​នោះ​ហើយ​ទោះ ទី​ក្រុង Jiangxi បាន​សម្រេច​ឲ្យ​បូជា​ទាំង​អស់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close