អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​២​នាក់​បន្ថែមទៀត នៅ​ខេត្តសៀមរាប បានជា​សះស្បើយ

ខេត្តសៀមរាប​៖ តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​២​នាក់​បន្ថែមទៀត បានជា​សះស្បើយ កាល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ រួមមាន ៖ ១-​លោក ស សុវណ្ណារិទ្ធ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប និង ២-​លោក អ៊ឹង ខៃ​លី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ហើយ​ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅឋាន​វិញ ប៉ុន្តែ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។​

​សូមបញ្ជាក់ថា គិត​មកទល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​២០​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១០​នាក់ និង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចំនួន​១០​នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close