អាជ្ញាធរខេត្តមណ្ឌលគីរី ប្រកាសអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ជាលើកដំបូង

ខេត្តមណ្ឌលគីរី៖ អាជ្ញាធរខេត្តមណ្ឌលគីរី បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ លើស្ត្រីម្នាក់ជាលើកដំបូង កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
អាជ្ញាធរខេត្តមណ្ឌលគីរី បានឲ្យដឹងទៀតថា ស្ត្រីម្នាក់ ដែលរកឃើញមានវីរុសកូវីដ១៩ ជាលើដំបូងនោះ គឺឈ្មោះ គិន សម្ភ័ស អាយុ៥១ឆ្នាំ រសើនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជាមួយគ្នា រដ្ឋបាលមណ្ឌលគិរី បងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីខាងលើ សូមរួសរាន់ទៅយកសំណាក និងត្រូវធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ប្រយោល សូមធ្វើការចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។