អាជ្ញាធរកំណត់ឲ្យពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ត្រូវទៅយកសំណាកតេស្តវីរុសកូវីដ១៩

យោងតាមសេចក្តីណែនាំមួយដែលចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ស្ថិតក្នុ្ងងភូមិសាស្រ្ត «តំបន់ក្រហម» ត្រូវទៅយកសំណាកធ្វើតេស្តវីរុសកូវីដ១៩ ជាកំហិតតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរ។
ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលរស់នៅ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ ត្រូវទៅយកសំណាកនៅ៖
១.ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ
២. ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា
៣. វិហារព្រះយ៉េស៊ូ ទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ចំពោះប្រជាពលរដ្ឋដែលរស់នៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សូមទៅយកសំណាកនៅ៖
១. សាលាបឋមសិក្សាសុភមង្គល ក្នុងភូមិបប្រ៉កខាងជើង
២. ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១
៣. ដីឡូតិ៍ ខាងក្រោយផ្សារឯករាជ្យ៣ ក្នុងភូមិត្រពាំងថ្លឹង១។
ចំពោះប្រជាពលរដ្ឋដែលរស់នៅ ភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវទៅយកសំណាកនៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ ចេនឡា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។