បិទបញ្ចប់បំរាមធ្វើដំណើរនៅទូទាំងប្រទេស តែភូមិសាស្រ្តបិទខ្ទប់នៅអនុវត្តដដែល

នៅថ្ងៃអាទិត្យនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋាននៅទូទាំងប្រទេសហើយ។ ប៉ុន្តែសម្រាប់ការធ្វើដំណើរចេញចូល និងឆ្លងកាត់ភូមិសាស្រ្តនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្តដែលមានជាធរមានដដែល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។