រាជរដ្ឋាភិបាលណែនាំឲ្យអភិបាលរាជធានីខេត្តពង្រឹងភូមិសាស្រ្តដែលត្រូវបិទខ្ទប់

បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឲ្យដំណើរការឡើងវិញនូវរមណីយដ្ឋានទេសចរណ៍នៅតាមបណ្តាខេត្តក៏ដោយ ប៉ុន្តែតំបន់បិទខ្ទប់នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងតំបន់បិទខ្ទប់ផ្សេងទៀតនៅតែស្ថិតជាធរមានដដែល។
ក្នុងគោលដៅបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានធ្វើការណែនាំដល់អភិបាលរាជធានីខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ ពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្រ្តដែលបានបិទខ្ទប់ទាំងនោះឲ្យបានម៉ឺងម៉ាត់។
សូមអានសេចក្តីណែនាំ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។