អាជ្ញាធរខេត្តព្រះសីហនុ បន្តបិទខ្ទប់ការចេញ-ចូលក្រុង ខណៈរាជរដ្ឋាបាល បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដូចនេះរដ្ឋបាលខេត្ត បញ្ចប់ការត្រួតពិនិត្យនៅតាមច្រកចេញចូល រវាងខេត្តព្រះសីហនុ ជាមួយនិងបណ្តាខេត្តផ្សេងទៀត។
ប៉ុន្តែសម្រាប់ការចេញ-ចូលក្រុងព្រះសីហនុ គឺនៅបន្តការបិទខ្ទប់តាមខ្លឹមសារនៃសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងសេចក្តីសម្រេច ស្តីពីការកំណត់ភូមិសាស្ត្រភូមិ១, ២, ៣ ,៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ជា តំបន់ក្រហម ដដែល រហូតដល់មានការជូនដំណឹងជាថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។