ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បន្តបិទខ្ទប់ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១

ក្នុងសេចក្តីសម្រេចដែលទើបចេញនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថា រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងស្ថានភាពនៃការវិវត្ត នៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
ក្រៅពីការបិទខ្ទប់ហើយ រាជរដ្ឋាភិបាលក៏បានបែងចែងតំបន់បិទខ្ទប់នោះ ជា៣តំបន់ផងដែរ ដូចជា តំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿន។
«តំបន់ក្រហម» គឺសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ក្នុងសហគមន៍។
«តំបន់លឿងទុំ» គឺសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ក្នុងសហគមន៍។
និង «តំបន់លឿង» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលក្នុងសហគមន៍។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។