អំពើហឹង្សាកកើនឡើងក្រោមបោះឆ្នោតនៅហ្ស៊ីមបាវេ ស្លាប់និងរបួសជាច្រើន

ការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោក តែងតែកើតឡើងនៅអំពើហឹង្សា ក្រោយពេលបោះឆ្នោតបានបញ្ចប់ទៅ ដោយភាគីម្ខាងទៀត មិនព្រមទទួលស្គល់ថាខ្លួនបរាជ័យ ទើបជម្រុញឲ្យអ្នកគាំទ្រ ក្រោកឡើងប្រឆាំង បង្ករ អសន្តិសុខនៅក្នុងសង្គម។

ជាក់ស្តែងការបោះឆ្នោតនាពេលកន្លងមកនៅក្នុងប្រទេសហ្ស៊ីមបាវេ ដោយលទ្ធផលបានទៅលើបេក្ខភាពវ័យក្មេង អាយុទើបតែ៤០ឆ្នាំប៉ុណ្ណោះ។ បានតុកម្មក៏បានកើតឡើង ក្រោយការបោះឆ្នោតជាប្រវត្តិសាស្ត្រនោះ នៅរដ្ឋធានី Harare ធ្វើឲ្យកម្លាំងទាហានត្រូវចូលរួម បំបែកហ្វូងបាតុករ បង្ករភាពចលាចល់។ ការបង្រ្កាបនោះបណ្តាលឲ្យមានមនុស្ស ៣នាក់ស្លាប់និង រងរបួសជាច្រើនផងដែរ។

នៅថ្ងៃទី១ខែសីហា ក្នុងរដ្ឋធានី Harare ប្រទេសហ្ស៊ីមបាវេ ដូចជានៅក្នុងសមរភូមិនៃសង្គ្រាម។ ផ្សេងខ្មៅ គ្រប់ដណ្តប់តំបន់ជាច្រើន ឧទ្ធម្ភាគច័ក្រ ក្បួនរថយន្ត កម្លាំងទាហាន បានត្រៀមលក្ខណៈវាយប្រហារ ។ ផ្ទះ ហាងជាច្រើន នៅតាមផ្លូវ រងាការវាយកម្ទេចកញ្ជក់ និងកន្លែងខ្លះទៀត មានឈាម ប្រឡាក់នៅលើថ្នល់ទៀតផង។

កម្លាំងទាហានបានបាញ់កាំភ្លើង បានទឹក នឹងឧស្ម័នបង្ហូទឹកភ្នែកទៅលើហ្វូងបាតុករ ក្រោយការបោះឆ្នោត បានបញ្ចប់ ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្ស៊ីមបាវេ លោក Ziyambi Ziyambi បានបញ្ចាក់ថា កម្លាំងទាហាន បានបញ្ចូនទៅបំបែកហ្វូងបាតុករ ដើម្បីរក្សាសន្តិភាពស្ថេរភាព ក្រោយពេលកម្លាំងប៉ូលិសមិនអាចគ្រប់គ្រោងស្ថានភាពបាន។ ក្រុមបាតុករចាត់ទុកថាការបោះឆ្នោតកាលពីថ្ងៃទី ៣០ខែកក្កដា មិនមានតម្លាភាព ។

ពលរដ្ឋជាច្រើន ត្រូវរត់គេចចេញពីតំបន់ប៉ះទង្គិចគ្នារវាងបាតុករនិងប៉ូលិស ក្នុងពេលដែលបាតុករបានគប់ដុំថ្មទៅលើកម្លាំងទាហាន ចំណែកទាហានវិញក៏បានបាញ់ គ្រាប់កៅស៊ូ គ្រាប់បែកផ្សេង …ធ្វើឲ្យស្ថានភាពកាន់តែច្របូកច្របល។

ការប៉ះទង្គិចគ្នាកើតឡើងនៅ ខាងក្រៅទីស្នាក់ការគណកម្មការរៀបចំការបោះឆ្នោត ហ្ស៊ីមបាវេ ។ក្រុមគាំទ្រ គណបក្សប្រឆាំង មិនពេញចិត្តទៅលើសកម្មភាពយឺតយ៉ាងរបស់គណកម្មការជាតិរៀបចំការបោះឆ្នោត ក្នុងការប្រកាសលទ្ធផល ដោយចោទប្រកាន់ ថាមានភាពលម្អៀង ។នេះជាការបោះឆ្នោត លើកដំបូងបំផុត នៅហ្ស៊ីមបាវេចាប់តាំងពីមេដឹកនាំ រ៉ូបឺត ម៉ូហ្គាបេ ព្រមចុះចេញពីតំណែង ដោយសម្ពាធពីកម្លាំងយោធា ក្រោយជាង ៤០ឆ្នាំកាន់អំណាច។

លោក Abigail Nganlo និយាយទៅកាន់សារព័ត៌មាន Guardian ថា«យើងលិតជង្គង់នៅទីនេះដោយសារតែស្ថានភាពសេដ្ឋកិច្ចអាក្រក់បំផុត នេះជាកំហុសរបស់រដ្ឋាភីបាល ។ ពលរដ្ឋបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយ តួលេខនៃការបោះឆ្នោត គឺក្លេងក្លាយ ។ នៅទីតាំងបោះឆ្នោត មានអ្នកចូលរួមបោះឆ្នោតតែ៥០០នាក់ប៉ុណ្ណោះ តែប្រកាសថាមានអ្នកចូលរួមដល់ទៅ ៥០០០នាក់ »។

បាតុករម្នាក់ទៀតបាននិយាយថា «នេះជាសង្គ្រាម» បាតុករបានស្រែក ទាមទាឲ្យប្រធានាធិបតី កំពុងតែកាន់អំណាច Emmerson Mnangagwa លាលេងចេញពីតំណែង យើងបានគាំទ្រ លោក Nelson Chamisa មេដឹកនាំគណបក្សប្រឆាំង វ័យ៤០ឆ្នាំ ឲ្យឡើងកាន់តំណែងជាប្រធានាធិបតី»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close