ឥណ្ឌា​ទទួលបាន​ជំនួយ​ពី​អង់គ្លេស ម៉ាស៊ីន​ជំនួយ​ដង្ហើម​១០០​គ្រឿង​និង​សម្ភារ​ពេទ្យ​ជាច្រើន​ទៀត​

​កញ្ចប់​ជំនួយ​អន្តរជាតិ​ដំបូងបង្អស់ ពី​ប្រទេស​អង់គ្លេស បាន​ទៅដល់​ប្រទេស​ឥណ្ឌា​ហើយ​នៅ​ថ្ងៃទី ២៧​ខែមេសា ។ ជាមួយគ្នានេះដែរ ប្រទេស​អាមេរិក អូស្ត្រាលី អឺរ៉ុប ក៏បាន​សម្រេច​បញ្ជូន​ជំនួយ​ជា​បន្តបន្ទាប់​ទៅកាន់​ឥណ្ឌា​ផងដែរ ។​

​នៅ​ថ្ងៃទី ២៧ ខែមេសា ជើងហោះហើ​ពី​អង្គ​គ្លេ​ស នាំ​បរ​ក្ខា​ពេទ្យ ដ៏​សំខាន់ ដែលមាន ម៉ាស៊ីន​ជំនួយ​ដង្ហើម ១០០​គ្រឿង និង​ម៉ាស៊ីន បង្កើន​អ៊ុក​ស៊ី​ហ្សែ​ន ៩៥​គ្រឿង​បាន​ចុះចត​ដល់​ប្រទេស​ឥណ្ឌា​ហើយ ។ ក្រៅពីនេះ​ស៊ី​តែ​ន​ស្តុក អ៊ុក​ស៊ី​ហ្សែ​ន ក៏បាន​ដឹកជញ្ជូន​ពី​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម ចូលដល់​ទឹកដី​ឥណ្ឌា​ផងដែរ​នៅ​ថ្ងៃទី ២៧​ខែមេសា​នេះ​។​

​នៅក្នុង​ជំនួប​ពិភាក្សា តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី ឥណ្ឌា​លោក ណា​រ៉ា​ន​ដ្រា​មូ​ឌី ប្រធានាធិបតី​អាមេរិក លោក​បៃ​ឌិន បាន​សន្យា ជួយ​ដល់​ឥណ្ឌា ក្នុងនោះ​មាន​ទាំង វត្ថុ​ធាន​ដើម ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ។​

​ប្រធានាធិបតី​បៃ​ឌិន​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ថា​« ដូច​អ្វីដែល​ឥណ្ឌា​បាន​ជួយ​ដល់​អាមេរិក ក្នុងការ​ទប់ស្កាត់​ឆ្លង​កូ​វីដ ១៩ ហើយ​នៅពេលនេះ យើង​ចាំបាច់​ត្រូវតែ​តបស្នង​ជួយ​ដល់​ឥណ្ឌា​វិញ​»​។​

​ជាមួយគ្នានេះដែរ អាមេរិក បានប្រកាស ចែករំលែក វ៉ាក់សាំង Oxford ឬ AstraZeneca ដែល​អាមេរិក​មិនទាន់​ប្រើប្រាស់​ទៅ​ឲ្យ​ឥណ្ឌា​ចាក​ជូន​ពលរដ្ឋ​។​

​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមក ឥណ្ឌា​រកឃើញ​ករណី​ឆ្លង​កូ​វីដ ១៩ ចំនួន 323.144 គឺ​ថយចុះ​បន្តិច​បើ​ប្រៀបធៀប​មួយថ្ងៃ​មុន​គឺ​ថ្ងៃទី​២៦​ខែមេសា​មាន​ដល់​ទៅ ជាង ៣៥២​ពាន់​នាក់​។ ចំណែក​អ្នកស្លាប់​នៅថ្ងៃនេះ​មាន ២៧៧១​នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close