ករណី​ហូប​ផ្សិត​ពុល ១​គ្រួសារ ស្លាប់​កុមារ ២​នាក់ នៅ​ស្រែអំបិល​

ខេត្តកោះកុង​៖ យ៉ាងហោចណាស់​កុមារ​ចំនួន ២​នាក់ បាន​ស្លាប់ នៅវេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​នេះ ក្រោយពី​បាន​ហូប​ផ្សិត បណ្តាល​ឲ្យ​ពុល ១​គ្រួសារ នៅ​ភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​បើតាម​របាយ​ការ​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា កុមារ​រងគ្រោះ​ដែល​បាន​ស្លាប់​នោះ មានឈ្មោះ ប៊ុណ្ណា សៀវ​ម៉ាន់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ (​ស្លាប់​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រែអំបិល​) និង​ឈ្មោះ ប៊ុណ្ណា កូ​ម៉ា ភេទ​ប្រុស អាយុ​១០​ឆ្នាំ (​ស្លាប់​នៅ​មន្ទី​ពេទ្យ​គន្ធបុប្ផា )​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណី​ពុលផ្សិត​នេះ គឺ​កើតឡើង​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។​

​ក្នុង​គ្រួសារ​ដែល​ពុលផ្សិត​នេះ រួមមាន​៖ ឪពុក ម្តាយ និង​បងៗ​ចំនួន ៦​នាក់​ទៀត ដែល​កំពង់​ព្យាបាល​នៅ​មន្ទី​ពេទ្យ បង្អែក​ស្រុក​ស្រែអំបិល​។ ចំណែក​សព ត្រូវបាន​យកមក​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close