ឯកឧត្តមលី វណ្ណរ៉ាតំណាងឱ្យឯកឧត្តមសែម សុវណ្ណនី នាំយកថវិការជូនដល់ក្រុមប្រឹក្សាឃុំពើក
កណ្តាលៈ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមសែម សុវណ្ណនីប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំពើកបានអនុញ្ញាតឱ្យឯកឧត្តម លី វណ្ណរ៉ាអនុប្រធានក្រុមការងារ នាំយថវិកា៦,៧០០,០០០រៀលប្រគល់ដល់ក្រុមប្រឹក្សាឃុំពើកសំរាប់យកទៅឧបត្ថម្ភដល់ប្រជាការពារនិងពេទ្យឃុំដើម្បីយកទៅទិញអង្ករមី ត្រីខទឹកត្រី ទឹកស៊ីអ៊ីវ អំបិលប្រេងឆាយកទៅចែកជូនដល់កម្មករកម្មាការនីដែលជាប់ពាក់ពន្ធជម្ងឺកូវិ១៩ដែលកំពុងធ្វើចត្តាឡីស័ក។ ដែលស្ថានភាពបច្ចុប្បន្នស្របពេលជម្ងឺដ៏កាចសាហាវមួយនេះបានកំពង់នឹងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។