ថ្ងៃទី​២​ហើយ ថៃ​មាន​ករណី​ស្លាប់​ដោយ​កូ​វីដ​១៩ លើសពី​១០​នាក់​

​ថៃ​មាន​ករណី​ឆ្លង​ដោយ​កូ​វីដ​១៩ ពីរ​ថ្ងៃ​ជាំ​ប់​គ្នា ដោយ​មា​អ្នកស្លាប់​លើសពី​១០ នាក់​ក្នុង​មួយថ្ងៃ និង​ឆ្លង​ជាង​២​ពាន់​នាក់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃទី ២៨​ខែមេសា បាន​ដកស្រង់​ការប្រកាស​របស់​អាជ្ញាធ​រ​គ្រប់គ្រង​ស្ថានការណ៍ COVID-19 នៅ​ប្រទេស​ថៃ (CCSA) បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា អ្នកជំងឺ COVID-19 ថ្មីៗ​ចំនួន ២,០១២​ករណី​បន្ថែមទៀត ត្រូវបាន​រកឃើញ និង​អ្នកជំងឺ​ចំនួន ១៥​នាក់​បន្ថែមទៀត បាន​បាត់បង់​ជា​ជីវិត ហើយ​វា​ជា​ថ្ងៃទី​២ ហើយ​ដែល​ករណី​ឆ្លង និង​ស្លាប់​ត្រូវបាន​រកឃើញ​មាន​ចំនួន​ច្រើន​បែបនេះ​។​

CCSA បាន​គូសបញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន ២,០០១​ករណី​ជា​ករណី​ឆ្លង​ក្នុងស្រុក ក្នុងនោះ​រួមមាន ៨៣០​ករណី​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​បាងកក​, ១៦១​ករណី​នៅ​ខេត្ត​សាមុត ប្រា​កាន​, ១០៨​ករណី​នៅ​ខេត្ត ឈុន​បុរី​, និង​ជាច្រើន​ករណី​ទៀត នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​។ ចំណែកឯ ១១​ករណី​ផ្សេងទៀត ជា​ករណី​នាំចូល​មកពី​ក្រៅប្រទេស​វិញ​។​

CCSA បាន​គូសបញ្ជាក់​បន្ថែមថា ក្នុងចំណោម​អ្នកស្លាប់​ថ្មីៗ​ខាងលើ មាន ០៩​ករណី​នៅ​ទីក្រុង​បាងកក​, ០២​ករណី​នៅ​ខេត្ត​ឈៀង​ម៉ៃ​, ០២​ករណី​នៅ​ខេត្ត​សាមុត ប្រា​កាន​, ០១​ករណី​ទៀត​ឈុន​បុរី និង ០១​ករណី​ទៀត​នៅ​ខេត្ត​រ៉ាណុង​។ ពួកគេ​មាន​អាយុ​ចន្លោះ​ពី ៣៥-៨៨​ឆ្នាំ ហើយ​ពួកគេ​ទាំងអស់​សុទ្ធ​តែមាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​។​

​គួរ​បញ្ជាក់ថា ក្រោយ​បូកសរុប​ទិន្នន័យ​ថ្មីៗ​ខាងលើ ធ្វើឱ្យ​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ថៃ​កើនឡើង​ដល់ ៦១,៦៩៩​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ១៧៨​នាក់ និង​អ្នកជា​សះស្បើយ ៣៤,៤០២​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close