សម្ដេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យមាន ការចោទប្រកាន់ ឬលាបពណ៌គ្នា រវាងអ្នកទៅ និងមិនទៅបោះឆ្នោត
ភ្នំពេញ៖ ក្រោយពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវកុំឲ្យមានការចោទប្រកាន់ ឬលាបពណ៌គ្នារវាងអ្នកទៅ និងមិនទៅបោះឆ្នោត ។
សម្ដេចបានថ្លែងក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាល ជាមួយ កម្មករ-កម្មការិនីជាង ១ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ ថា”ខ្ញុំអំពាវនាវ កុំឲ្យមានការចោទប្រកាន់ ឬលាបពណ៌គ្នា រវាងអ្នកទៅ និងមិនទៅបោះឆ្នោត” ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។