រន្ទះបាញ់ស្លាប់បុរសម្នាក់ នៅស្រុកវ៉ារិន កាលពីថ្ងៃម្សិលមិញ
ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ហុង ប៉ូហេង អធិការនគរបាលស្រុកវ៉ារិន បានឲ្យដឹងថា កាលពីនៅវេលាម៉ោង០៣និង៤៥នាទីររសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញ មានករណីរន្ទះបាញ់ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅត្រង់ចំណុចវាលស្រែខ្ទំ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ ស៊ូ រាត់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិវៀន ឃុំប្រាសាទ ត្រូវរន្ទះបាញ់ស្លាប់ ក្នុងអំឡុងពេលជនរងគ្រោះកំពុងព្រោះស្រូវ នៅវាលស្រែកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក ហុង ប៉ូហេង បានឲ្យដឹងទៀតថា ក្រោយពីកើតកម្លាំងប៉ុស្តិ៍នគរបាលសហការជាមួយគ្រូពេទ្យមណ្ឌលស្វាយស ចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យសាកសព ឃើញថា សពពិតជាស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដមែន ហើយសពប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើចុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។