បរិស្ថានជុំវិញបរិវេណមុខសាលាខេត្តឧត្ដរមានជ័យ នឹងមានការប្រែមុខមាត់ថ្មីក្រោយពីអភិវឌ្ឍជាបន្តបន្ទាប់

នារសៀលថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យ និងរៀបចំដាំកូនឈើ និងផ្កាចម្រុះពណ៌នៅជំវិញបរិវេណសាលាខេត្តឧត្ដរមានជ័យ។

ឯកឧត្ដម បានបន្តថាការរៀបចំឲ្យមានជាសួនផ្កាចម្រុះពណ៌ ការដាំកូនឈើ គឺដើម្បីលម្អបរិស្ថាន សោភ័ណភាព ក្នុងន័យរៀបចំថែរក្សា ការពារអភិរក្ស។ បច្ចុប្បន្នបរិវេណមុខសាលាខេត្តឧត្ដរមានជ័យ បានចាប់ផ្តើមប្រែមុខមាត់ថ្មីជាបណ្ដើរៗស័ក្ដិសមជារមណីយដ្ឋានដែលមានភាពទាក់ទាញ។ ដោយបងប្អូនប្រជាពលរដ្ឋ អាចឃើញនូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទីរួមខេត្ត ក្រោយពីឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close