សម្តេច​តេ​ជោ អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​

ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​ថ្លែងថា នា​ថ្ងៃ​សុក្រ ៤​រោច ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​នូវ​ព្រះរាជ​ពិធីបុណ្យ​«​ច្រត់ព្រះនង្គ័ល​» ដែល​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​ខែ​ពិសាខ​។

​ព្រះរាជ​ពិធី​នេះ គឺ​សំខាន់បំផុត បន្ទាប់ពី​ព្រះរាជា​អភិសេក ដែលជា​ពិធី​មួយ​ស្ថិត​ក្នុងចំណោម​ពិធី​ផ្សេងៗ ជាច្រើន​ទៀត​ប្រចាំឆ្នាំ​។​
​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ «​គោ​ឧសភរាជ​»​។

​ព្រះរាជ​ពិធីបុណ្យ​នេះ ក៏​ជាការ​ដាស់តឿន​ក្រើនរម្លឹក ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ពឹង​ផ្អែកលើ​ការធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹងថា រដូវ​ធ្វើស្រែ​ចំការ​បាន​ចូលមក​ដល់​ហើយ​។​ ​សម្តេច សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close