កម្ពុជា មាន​អ្នកស្លាប់​កើនឡើង ៩១​នាក់​ហើយ ដោយសារ​ជំងឺ​កូ​វីដ​១៩ ខណៈ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៨៨០​នាក់​!

​ភ្នំពេញ​៖ គិត​ត្រឹម​ល្ងាច ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ ក្រសួងសុខាភិបាល ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ១៣,៦៤១​នាក់ ក្នុងនោះ​ករណី​សហគមន៍​២០​កុម្ភៈ ១២,០៩០​នាក់​, អ្នកជា​សះស្បើយ ៤,៩៨៦​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល ៧,៥៥៧​នាក់​, អ្នកស្លាប់ ៩១​នាក់ និង​អ្នកជំងឺ​កូ​វីដ​១៩ ស្លាប់​ដោយ​ជំងឺ​ផ្សេង​មាន​ចំនួន ៧​នាក់​។​

​ក្រសួង​បាន​បញ្ជាក់ថា សម្រាប់​តួលេខ​ថ្មី នៃ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៨៨០​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ ២៨៨​នាក់ បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​អ្នក​ឆ្លង​ទាំង ៨៨០​នាក់ គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ៥១៨​នាក់​, ខេត្ត​ព្រះសីហនុ ១៨៧​នាក់​, ខេត្តកណ្តាល ៧៣​នាក់​, ខេត្តកំពង់ចាម ៣៩​នាក់​, ខេត្តបន្ទាយមានជ័យ ៣៦​នាក់​, ខេត្តកំពង់ស្ពឺ ៩​នាក់​, ខេត្តតាកែវ ៥​នាក់​, ខេត្តកំពង់ឆ្នាំង ៣​នាក់​, ខេត្តកំពង់ធំ ៤​នាក់​, ខេត្តព្រៃវែង ២​នាក់​, ខេត្តពោធិ៍សាត់ ១​នាក់​, ខេត្តកោះកុង ១​នាក់​, ខេត្តសៀមរាប ១​នាក់ និង​ខេត្ត​ត្បូងឃ្មុំ ១​នាក់​។​

​សម្រាប់​អ្នកជា​សះស្បើយ​ទាំង ២៨៨​នាក់​វិញ ក្នុងនោះ​មាន​ម្នាក់ ជា​ពលករ​មកពី​ប្រទេស​ថៃ និង​២៨៧​នាក់ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ ដោយ​ទទួល​ទ្ធ​ផល​ធ្វើតេស្ត​អវិជ្ជមាន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close