ថៃ នឹងផលិតបានវ៉ាក់សាំងកូវីដ១៩ Siam Bioscience បានក្នុងឆាប់ៗនេះ
ថៃ៖ Siam Bioscience (សៀម បាយអូ សាយអិនស៍) គឺជាក្រុមហ៊ុនទទួលបន្ទុកទិញបច្ចេកវិទ្យាពីអង់គ្លេសក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ នៅប្រទេសថៃ ដោយក្នុងនោះ វ៉ាក់សាំងអាស់ស្ត្រាហ្សេនេកា ដែលផលិតនៅក្នុងរោងចក្រ ប្រទេសថៃអាចនឹងចេញជារូបរាងពិតប្រាកដ នៅក្នុងពេលឆាប់ៗនេះ។
ការរំពឹងទុកដែលថាអាចចែកចាយវ៉ាក់សាំងនេះជាបណ្ដើរៗ នៅខែមិថុនានោះ ត្រូវបានបង្ហាញឲ្យដឹងបន្ទាប់ពីគណៈកម្មការឱសថ និងចំណីអាហារបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន ចាប់ផ្ដើមដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រសួងសុខាភិបាលថៃបានដាក់ផែនការចាក់វ៉ាក់សាំងឲ្យបាន៧០%ឡើងទៅ សម្រាប់ពលរដ្ឋរស់នៅតំបន់ក្រហម (ជាពិសេស ទីក្រុងបាងកក, ឆៀងម៉ៃ និងខេត្តឈុនបុរី)។
ក្រសួងនឹងទទួលចុះឈ្មោះតាមអនឡាញនូវអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១ ខែឧសភា សម្រាប់ការពន្លឿននេះ។ សម្រាប់វ៉ាក់សាំងស់ស្ត្រាហ្សេនេកា ថៃទិញទាំងបច្ចេកវិទ្យាផលិត និងទាំងវ៉ាក់សាំង ក្នុងនោះ វ៉ាក់សាំងនេះ និងវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនត្រូវបានថៃកំពុងចាក់ជូនពលរដ្ឋខ្លួន។ ថៃក៏ត្រៀមទទួលការផ្គត់ផ្គង់វ៉ាក់សាំងទាំងពីរនេះថែមទៀត និង វ៉ាក់សាំងអាមេរិក ភីហ្វៃសឺ និង វ៉ាក់សាំងរបស់រុស្ស៊ីដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។