ដល់វេនខេត្តព្រះសីហនុ កំណត់​តំបន់ក្រហម លឿង ទុំ និង​លឿង

រដ្ឋបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២១ម្សិលមិញ បាន​ធ្វើការ​កំណត់បែងចែក​តំបន់ ក្រហម លឿងទុំ និង​លឿង នៃការរាលដាលជំងឺកូវីដ១៩ រយៈពេល៧ថ្ងៃ ដោយ​គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្នុងនោះ «តំបន់ក្រហម» រួមមានភូមិសាស្រ្ត ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និង​ភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

«តំបន់លឿងទុំ» រួមមានភូមិសាស្រ្ត សង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ និង​ភូមិ​៦ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

«តំបន់លឿង» រួមមានភូមិ​សាស្រ្ត​ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close