រដ្ឋមន្រ្តីក្រសួងកសិកម្ម ចាត់​ឲ្យ​អភិបាលស្រុកតំបែរ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់

ក្រោយទទួលដំណឹងថា នៅយប់ថ្ងៃទី៥ខែឧសភា ឆ្នាំ២០២១ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក៏មានករណីភ្លៀងខ្លាំង និងខ្យល់កន្ត្រាក់ផងដែរ ដែលបណ្តាលខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចំនួន ២៨ គ្រួសារ ដែលក្នុងនោះ នៅឃុំតំបែរចំនួន០៩គ្រួសារ ឃុំចុងជាចចំនួន០៥គ្រួសារ ឃុំគោកស្រុក០៦គ្រួសារ ឃុំនាងទើត០៨គ្រួសារ ។

ក្នុងការឆ្លើយទៅនឹងបញ្ហាប្រឈម និងក្នុងគោលបំណងដើម្បីធ្វើការដោះស្រាយទុក្ខលំបាករបស់ប្រជាជនដែលទទួលរងគ្រោះមហន្តរាយនេះ ឲ្យបានទាន់ពេលវេលានោះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ បានចាត់បញ្ជាឲ្យលោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ យកថវិការបស់ក្រុមការងារ ចំនួនប្រមាណ ៤ ៥០០ ០០០ រៀល ដើម្បីទិញសម្ភរ និងធ្វើការជួយជុលផ្ទះសម្បែងជូនប្រជាពលជាបន្ទាន់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ ដើម្បីប្រជាជនទទួលបានជម្រកសមរម្យជាប្រក្រតីឡើងវិញ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close