រដ្ឋបាលខេត្តត្បូងឃ្មុំ ៖ ដើមពោធិរលំដោយខ្យល់កន្ត្រាក់ មិនមែនដើមពោធិជើងខាល “ប្រវត្តស្នេហ៏ ទុំ និងទាវ“ នោះទេ

ដើម្បីជាការបកស្រាយនូវ​ការ​ភ័ន្តច្រឡំ រដ្ឋបាលខេត្តត្បូងឃ្មុំ បាន​ចេញ​ជា​សេចក្តីបំភ្លឺ​ទៅ​ដល់សាធារណជនថា ដើមពោធិដែលដួលរលំដោយ​សារ​ខ្យល់​កន្រ្តាក់​កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ហើយ​ដែល​ត្រូវ​មហាជន​នៅលើ​បណ្តាញ​សង្គមផ្អើលថា ជា​ដើម​ពោធិ៍​ជើង​ខាល ប្រវត្តិស្នេហ៍ ទុំ និងទាវ នោះ គឺជា​ដើម​ពោធិ លោកតាក្រហមក ដែលមានចម្ងាយប្រមាណ ៧០ម៉ែត្រ ពីដើមពោធិ៍ជើងខាល ប្រវត្តិស្នេហ៍ទុំ និងទាវ។

យ៉ាងណាក៏ដោយ ពេលនេះ រដ្ឋបាលខេត្ត បានសហការជាមួយ​មន្រ្តីជំនាញ រៀបចំ​ដាំដើមពោធិនោះ​ឡើងវិញហើយ ស្របតាម​លក្ខណៈ​បច្ចេកទេសត្រឹម​ត្រូវ ដើម្បីថែរក្សា​ការពារ​បរិស្ថានបៃតង និង​រក្សា​ប្រពៃណី ជំនឿ សាសនា របស់ដូនតាខ្មែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close