រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ៥នាក់ទៀត ជាអ្នកដំណើរមកពីក្រៅខេត្ត
ខេត្តសៀមរាប៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥នាក់បន្ថែមទៀត សុទ្ធសឹងជាអ្នកដែលធ្វើដំណើរមកពីក្រៅខេត្ត និងធ្វើចត្តាឡីស័កពេលចូលភូមិសាស្ត្រខេត្ត។
ផ្អែកតាមទិន្នន័យស្រង់ស្ថិតិអ្នកធ្វើដំណើរចូលខេត្តសៀមរាប នៅចំណុចព្រំប្រទល់រវាងស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ អ្នករួមដំណើរទាំងអស់ ក្នុងរថយន្តឈ្នួលជាមួយអ្នកវិជ្ជមានទាំង ៥រូបនេះ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ ហើយក្រុមការងារជំនាញនឹងបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៧៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន៥២នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ ដែលគាត់ជាអ្នកជំងឺខូចតម្រោងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។