នៅទីបំផុត ប្រទេសឡាវក៏មានករណីស្លាប់ដោយកូវីដ១៩ ជាលើកដំបូង
ឡាវគឺជាប្រទេសដែលមានករណីឆ្លងតិចបើប្រៀបធៀបនិងប្រទេសជិតខាង ដូចជា កម្ពុជា វៀតណាម ថៃ…។ ប៉ុន្តែឡាវ មិនមានករណីស្លាប់ម្នាក់ណាឡើយ នៅពេលនេះឡាវមានអ្នកស្លាប់ដំបូងដោយកូវីដ១៩។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានផ្សាយថា ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ពីករណីអ្នកស្លាប់ដំបូងគេបំផុតដោយសារ COVID-19 នៅក្នុងប្រទេស។
បើតាមក្រសួងសុខាភិបាលឡាវ ជនរងគ្រោះខាងលើគឺជាស្ត្រីម្នាក់មានអាយុ ៥៣ឆ្នាំ ដែលបានចូលសម្រាកព្យាបាល COVID-19 នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុងវៀងច័ន្ទ ចាប់តាំងពីថ្ងៃទី៣០ ខែមេសាមក។ ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យនេះដែរក៏បានប្រកាសពីគាររកឃើញអ្នកឆ្លង ៦៩នាក់បន្ថែមទៀត ផងដែរនាំឱ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់ ១,៣០២នាក់ និងជាសះស្បើយឡើងវិញ ២៣២នាក់។
គួរបញ្ជាក់ថា ប្រទេសឡាវបានរកឃើញ COVID-19 ចំនួន ២ករណីជាលើកដំបូងបំផុតកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។