រយៈពេល៧ថ្ងៃ! អ្នកដឹកជញ្ជូនអីវ៉ាន់ជាច្រើននាក់ បានឆ្លងជំងឺកូវីដ-១៩
ភ្នំពេញ៖ យោងតាមការឱ្យដឹងពីអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៃក្រសួងសុខាភិបាល កាលពីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បានបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃមកនេះ មានប្រជាពលរដ្ឋជាអ្នកដឹកជញ្ចូនអីវ៉ាន់ជាច្រើននាក់ បានឆ្លងជំងឺកូវីដ-១៩។
ជាមួយគ្នា ក្រសួង សូមឲ្យបងប្អូនត្រូវយកចិត្តទុកដាក់ ពេលទទួលកញ្ចប់អីវ៉ាន់ ឬកញ្ចប់អាហារពីអ្នកដឹកញ្ជូន ដោយធ្វើការពាក់ម៉ាស់ រក្សាគម្លាត ពេលទទួលពីអ្នកដឹកជញ្ជូន រួចបន្ទាប់មក សូមធ្វើការសម្លាប់មេរោគ និងលាងដៃ ឲ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។