ស្លាប់៣១នាក់ ដោយសារកូវីដ១៩ ខណៈមានករណីឆ្លងថ្មីជិត ២ ០០០នាក់ ក្នុងរយៈពេល២៤ម៉ោង នៅប្រទេសថៃ
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសថៃ ហៅកាត់ថា CCSA បានចេញផ្សាយនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ថា ប្រទេសរបស់ខ្លួន មានអ្នកជំងឺកូវីដ១៩ស្លាប់ចំនួន ៣១នាក់បន្ថែមទៀត។
ក្រៅពីនេះ អាជ្ញាធរថៃ ក៏បានប្រកាសពីការឆ្លងថ្មីចំនួន ១ ៩១៩នាក់ទៀតដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយកន្លងទៅនេះ។ ថៃ មានអ្នកកើតកូវីដ១៩ សរុបកើនដល់ជាង ៨ម៉ឺន ៧ពាន់នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។