អាជ្ញាធរខេត្ត​ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ថ្មី ១៦​នាក់​ទៀត ភាគច្រើន​ជា​អ្នកធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ​

​ខេត្តស្វាយរៀង​៖ រដ្ឋបាលខេត្ត​ស្វាយរៀង កាលពី​រសៀល ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ បានប្រកាស​រកឃើញ​មនុស្ស​ចំនួន ១៦​នាក់​បន្ថែមទៀត មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ដែល​ភាគច្រើន​ជា​អ្នកធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ​។​

​រដ្ឋបាលខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹងថា អ្នក​ដែល​ទើប​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​នេះ មាននៅ​ស្រុក​ស្វាយជ្រំ​, ស្រុក​រមាសហែក និង​មន្ដ្រី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​។ ប្រសិនបើ​មាន​អា​ការខុស​ប្រក្រតី ដូចជា​ក្ដៅខ្លួន​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក​, ពិបាក​ដកដង្ហើម សូម​ផ្ដល់ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​រួសរាន់​ទៅយក​សំណាក​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close