ព្រឹក​នេះ​! រដ្ឋបាលខេត្ត​បាត់ដំបង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ១០​នាក់​ទៀត​

​ខេត្តបាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង នៅ​ព្រឹក ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី​ចំនួន ១០​នាក់​ទៀត នៅក្នុង​ខេត្ត​របស់ខ្លួន​។​

​រដ្ឋបាលខេត្ត​បាត់ដំបង បាន​បញ្ជាក់ថា អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី​ទាំង ១០​នាក់​នោះ គឺជា​ពលករ​វិល​ត្រលប់​មកពី​ប្រទេស​ថៃ​ម្នាក់ និង​ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ៩​នាក់ ដែល​រកឃើញ​នៅ​ថ្ងៃទី​១១ ឧសភា ម្សិលមិញ​។ ហើយ​អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង និង​មន្ទីរពេទ្យបង្អែក​ស្រុក​ឯក​ភ្នំ​។​

​សូមជម្រាបថា ចាប់ផ្តើម​ពី​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខេត្តបាត់ដំបង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩​សរុប​ចំនួន ៦៧​នាក់​ហើយ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ២៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល ៣៨​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close