១ថ្ងៃម្សិលមិញ! កម្ពុជា បន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ៤៧២នាក់ រីឯអ្នកស្លាប់កើនឡើង ៥នាក់ទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៧២នាក់ និងមានអ្នកជាសះស្បើយ ៣៦៩នាក់ រីឯអ្នកស្លាប់បានកើនឡើង ៥នាក់បន្ថែមទៀត។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ករណីឆ្លងថ្មីទាំង ៤៧២នាក់នោះ គឺជាករណីឆ្លងសហគមន៍ ៤៦៩នាក់ និងករណីនាំចូលពីក្រៅប្រទេស ៣នាក់។ ចំណែកអ្នកព្យាលបាលជាសះស្បើយ ៣៦៩នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងសម្រាកព្យាលបាលផងដែរ។
គួរជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបកើន ២០ ៦៩៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប ៨ ៥៩១នាក់ និងស្លាប់សរុបកើន ១៣៦នាក់ហើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។