រដ្ឋបាលខេត្តកំពង់ស្ពឺ បិទខ្ទប់ផ្នែកខ្លះភូមិចំនួន២ ស្រុកភ្នំស្រួច ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ
ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បានសម្រេចបិទខ្ទប់ផ្នែកខ្លះ នៃភូមិពង្រ និងភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ក្នុងរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ក្នុងសេចក្តីសម្រេចនោះ បញ្ជាក់ថា ការបិទខ្ទប់ផ្នែកខ្លះ នៃភូមិពង្រ និងភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។
ក្នុងអំឡុងនៃការអនុវត្តវិធានការបិទខ្ទប់នេះ ត្រូវហាមឃាត់ការធ្វើធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាកបច្ចុប្បន្ន លើកលែងក្នុងចាំបាច់មួយចំនួនប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។