វៀតណាម បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៣៣​នាក់​ទៀត

​វៀតណាម​៖ វៀតណាម គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​អ្នក​ឆ្លង​ជំងឺ Covid-19 ថ្មីៗ​នៅក្នុង​ស្រុក​កើនឡើង​៣៣​នាក់​បន្ថែមទៀត ដោយ​អ្នក​ឆ្លង​ទាំងអស់​ស្ថិតនៅក្នុង​តំបន់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីក្រុង​ដា​ណាំង​ភាគ​កណ្តាល ទីក្រុង​ហាណូយ​ភាគ​ខាងជើង និង​ខេត្ត​បាក់​និ​ញ​។​

​វៀតណាម បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 ចំនួន ៦៤៤​នាក់ នៅ​១៦​ខេត្ត​-​ក្រុង ចាប់តាំងពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​មក​។ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ អាជ្ញាធរ​សុខាភិបាល​វៀតណាម ក៏បាន​អះអាង​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 ថ្មីៗ ៣០​នាក់​ផងដែរ នៅ​ទីក្រុង​ដា​ណាំង ទីក្រុង​ហាណូយ និង​ខេត្ត​ភាគ​ខាងជើង​ពីរ​ទៀត ។​

​ចាប់តាំងពី​ជំងឺឆ្លង​នេះ​បង្ហាញខ្លួន​នៅ​ប្រទេស​វៀតណាម​កាលពីដើមឆ្នាំ​មុន​មក វៀតណាម​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​៣​ពាន់​៦៥៨​នាក់ ក្នុងនោះ​រួមមាន​ការឆ្លង​ក្នុងស្រុក​២​ពាន់​២១៣​នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close