រថយន្តមិនស្គាល់ម៉ាក បុកបុរសម្នាក់ស្លាប់ ខណៈកំពុងជិះម៉ូតូ នៅស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ៖ កាលពីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ដួលស្លាប់ភ្លាមៗ នៅលើផ្លូវលេខ១៣០ ត្រង់ចំណុចភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
អាជ្ញាធរស្រុកសំរោងទង បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង មិនស្គាល់ម៉ាក បើកបរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1S-9522 បើកច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ដួលស្លាប់ភ្លាមៗតែម្តង។
ជនរងគ្រោះ ឈ្មោះ ចៅ គង់ភារុណ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើករថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។