អាជ្ញាធរខេត្តព្រះសីហនុ បិទទីតាំង ៤កន្លែងទៀត ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩
ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវទីតាំងចំនួន ៤កន្លែង នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក។
ទីតាំងចំនួន៤ ដែលសម្រេចឲ្យផ្អាកអាជីវកម្ម ជាបណ្ដោះអាសន្ននោះ រួមមាន៖
* ទី១៖ កាស៉ីណូអន្ដរជាតិវួយនីស៉ឺ ស្ថិតនៅផ្លូវ២ធ្នូ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
* ទី២៖ ផ្សារទំនើបខ្នាតតូច ឡានធានហ្គូជីសាងឆឺង ស្ថិតនៅផ្លូវឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
* ទី៣៖ ធនាគាររួចលី ស្ថិតនៅផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
* ទី៤៖ សណ្ឋាគារយៀកឡាយ ស្ថិតនៅផ្លូវ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ការផ្អាកអាជីវកម្មនូវទីតាំង៤នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់បុគ្គលិក និងភ្ញៀវដទៃទៀត និងបានកំណត់ឲ្យផ្អាករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។