ថ្ងៃនេះ កម្ពុជា ប្រកាសមានអ្នកឆ្លងកូវីដ១៩ថ្មី ៣៦០នាក់ តែមានអ្នកជារហូតដល់ ៨៨៦នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៦០នាក់ និងមានអ្នកជាសះស្បើយរហូតដល់ ៨៨៦នាក់ រីឯអ្នកស្លាប់បានកើនឡើង ៤នាក់បន្ថែមទៀត។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ករណីឆ្លងថ្មីទាំង ៣៦០នាក់នោះ គឺជាករណីឆ្លងសហគមន៍ ៣៥៦នាក់ និងករណីនាំចូលពីក្រៅប្រទេស ៤នាក់។ ចំណែកអ្នកព្យាលបាលជាសះស្បើយ ៨៨៦នាក់នោះ ត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងសម្រាកព្យាលបាលផងដែរ។
គួរជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបកើន ២២ ៥៤៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុប ១៣ ០០៦នាក់ និងស្លាប់សរុបកើន ១៥៤នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។