ចំនួន​ពលរដ្ឋ​ចិន ទៅ​ចាក់​វ៉ាក់សាំង​ខ្ពស់បំផុត​លើ​ពិភពលោក​

​បើទោះបី​ចិន​ជា​ប្រទេស​មាន​ពលរដ្ឋ​ច្រើនជាងគេ ប៉ុន្តែ​ការចាក់​វ៉ាក់សាំង មួយថ្ងៃៗ គឺមាន​ច្រើន​ដូ​ស​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​ចិន​អាច​ចាក់​វ៉ាក់សាំង​បាន​រហូតដល់​ទៅ​ជាង​១៤​លា​នន​ដូ​ស​ក្នុង​មួយថ្ងៃ​។ ដូច្នេះ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ពលរដ្ឋ​ចិន​នឹង​ចាក់​វ៉ា​ក់សាង​ការបារ​កូ​វីដ​១៩ រួចរាល់​។​

​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ នៅក្នុង​ប្រទេស​ចិន​ធ្វើឡើង​យ៉ាង​លឿន​បំផុត ដោយមាន​ពលរដ្ឋ​ជាង​១៤​លាន​នាក់​ក្នុងពេល​មួយថ្ងៃ​។ ជាមួយនឹង​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​កើនឡើង​ខ្ពស់​ជួយ​ឲ្យ​ប្រទេស​មាន​ពលរដ្ឋ​ច្រើន​បំផុត​គ្រប់គ្រង​ការឆ្លង​កូ​វីដ ១៩ បាន​ទាំងស្រុង ។​

​ពលរដ្ឋ​នៅក្នុង​ខេត្ត Anhui និង​Liaoning បាននាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង ច្រើនជាងគេ ។ តាម​សារព័ត៌មាន​ស៊ីន​ហួរ​បាន​ផ្សាយ​ថា នៅ​ទីក្រុង Anhui មាន​ពលរដ្ឋ​រស់នៅ​១០ លាន​នាក់ មាន​ពលរដ្ឋ​ដល់​ទៅជិត​៤​សែន​នាក់​បាន​ចាក់​វ៉ាក់សាំង ក្នុង​មួយថ្ងៃ​។​

​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី ក្នុងនោះ​មាន​ទាំង​ប្រទេស​ចិន មិនសូវមាន​ជំនឿ​លើ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩​។ ប៉ុន្តែ​ក្រោយពេល​ចាក់​វ៉ាក់សាំង​កន្លងមក​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ឡើងវិញ​ហើយ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ជាច្រើន ។​

​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ដូចជា​ប្រទេស​លោកខាងលិច បានចាប់ផ្តើម​បើកទ្វារ​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​បន្តិច​ម្តងៗ ដើម្បី​ជួយ​ឲ្យ​សេដ្ឋកិច្ចជាតិ​ដំណើរការ​ដូច​ចើ​ម ។ ចំពោះ​ប្រទេស​ចិន​វិញ រដ្ឋាភិបាល បានអនុម័ត យុទ្ធនា​ការចាក់​វ៉ាក់សាំង ដោយ​បង្ខំ ដល់​មន្ត្រី​រដ្ឋាភិបាល សមាជិក​បក្ស និង​បណ្តា​ក្រុមហ៊ុន​រដ្ឋ ។​

​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ចិន​ដល់​ទៅ ៥៦០ លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ស្មើ​៤០%​នៃ​ពលរដ្ឋ​ទូទាំងប្រទេស​។ កាលពី​ខែមេសា ចិន​ចាក់​វ៉ាក់សាំង​បានតែ​២១០ លាន​ដូ​ស​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ខែឧសភា ពិសេស​គឺ​ក្រោយពេល​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់ ចំនួន​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​លើសពី​១០​លាន​នាក់​ក្នុង​មួយថ្ងៃ​។ អង្គការ​WHO បាន​លើកឡើងថា ចិន​អាច​ចាក់​វ៉ាក់សាំង​បាន​ដល់​២០​លាន​ដូ​ស​ក្នុង​មួយថ្ងៃ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close