តម្លៃ​ប្រេង បន្ត​ឡើងថ្លៃ ៥០​រៀល ក្នុង១លីត្រ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១

​ភ្នំពេញ​៖ ក្រសួង​ពា​ណី​ជ្ជ​កម្ម កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ បាន​ជូនដំណឹង​ស្តីពី​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ មានតម្លៃ ៣,៨០០​រៀល​ក្នុង​១​លីត្រ រីឯ​ប្រេងម៉ាស៊ូត​លក់​តម្លៃ ៣,៤០០​រៀល ក្នុង​១​លីត្រ​។​

​ក្រសួង បញ្ជាក់ថា ផ្អែក​តាម​តម្លៃ​ប្រេងឥន្ធនៈ​នៅលើ​ទីផ្សារ​អន្ដរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ នឹងត្រូវ​លក់ ៣,៩៦០​រៀល ក្នុង​១​លីត្រ សម្រាប់​សាំង​ធម្មតា និង ៣,៥៦០​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។

​ដើម្បីរ​រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា និង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន ទើប​មានការ​ប​ញ្ជុះ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤​សេន​ដុល្លារ​ក្នុង​១​លីត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close