ក្រុមការងារសម្អាតប្រាសាទរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកតម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ ប្រសិនបើគ្មានការថែទាំ និងសម្អាតអនាម័យជាទៀងទាត់ពីសំណាក់ក្រុមការងារសម្អាតប្រាសាទ ម្ល៉េះតំបន់រមណីយដ្ឋានអង្គរ នឹងមិនស្រស់ស្អាតដូចដែលសាធារណជនបានឃើញនោះទេ។
ជារៀងរាល់ថ្ងៃ ពួកគេបានបែងចែកជាក្រុមៗ ខ្លះបោសស្លឹកឈើ បោសដី ស្រោចស្មៅ កាត់រុក្ខជាតិទាំងតូចទាំងធំ ក្នុងនិងក្រៅប្រាសាទ មួយទៀតនោះគឺបារស្លែ និងរុក្ខជាតិក្នុងទឹក។ល។ សកម្មភាពទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្អាត ក្រៅពីកិច្ចការអភិរក្សដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើជាប្រចាំហើយនោះ។
យ៉ាងណាកិច្ចការទាំងអស់នេះ មិនអាចខ្វះការចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។ យើងទាំងអស់គ្នា ត្រូវមានស្មារតីតែមួយក្នុងការធ្វើឱ្យបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ពិសេសស័ក្ដិសមជាមួយគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃរមណីយដ្ឋានរបស់មនុស្សជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។