ថ្ងៃនេះ កម្ពុជាមាន​អ្នកជំងឺ​កូ​វីដ​១៩​ជាសះស្បើយច្រើន​លើកដំបូង រហូតដល់ ១ ៣៣៧​នាក់ ខណៈ​មាន​អ្នក​ឆ្លង​ថ្មី ៣៤៥​នាក់​

​ភ្នំពេញ​៖ យោងតាម​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មីៗ ចំនួន ៣៤៥​នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ​រហូតដល់ ១ ៣៣៧​នាក់ និង​មាន​អ្នកស្លាប់ ២​នាក់​ថែមទៀត​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៣៤៥​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស​ម្នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​ដ​ឲ​សហគមន៍​។​

​សូមជម្រាបថា គិត​ត្រឹម ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ២២ ៨៨៩​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ១៤ ៣៤៣​នាក់ និង​អ្នកស្លាប់​កើនឡើង ១៥៦​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close