រដ្ឋបាលខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ថ្មី ៣៥នាក់ទៀត ភាគច្រើនជាកម្មកររោងចក្រ
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសបញ្ជាក់ពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣៥នាក់បន្ថែមទៀត ដែលភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។
រដ្ឋបាលខេត្ត បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង ៣៥នាក់ ដែលទើបរកឃើញនេះ មាននៅស្រុកជើងព្រៃ ១០នាក់, ស្រុកបាធាយ ២២នាក់ និងស្រុកកំពង់សៀម ៣នាក់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។