កម្ពុជា បន្តរកឃើញមានអ្នកជំងឺកូវីដ១៩ថ្មី ៣៩៣នាក់ ខណៈមានអ្នកជាពិជំងឺ ៦១២នាក់ និងមានអ្នកស្លាប់ ៣នាក់ទៀត
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីៗ ចំនួន ៣៩៣នាក់ ខណៈមានអ្នកជាសះស្បើយ ៦១២នាក់ និងមានអ្នកស្លាប់ ៣នាក់ថែមទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣៩៣នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេសម្នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍។
សូមជម្រាបថា គិតត្រឹម ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២៣ ២៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៤ ៩៥៥នាក់ និងអ្នកស្លាប់កើនឡើង ១៥៩នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។