កូន​សត្វ​ព្រៃចំនួន ៣​ប្រភេទ ត្រូវបាន​សង្គ្រោះ​ដំបូង ដោយ​អង្គការ​ជីវិត​សត្វ​ស្លាប​កម្ពុជា

​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ អង្គការ​ជីវិត​សត្វ​ស្លាប​កម្ពុជា​-​គម្រោង​លំផាត់ បានប្រគល់​សត្វព្រៃ​ដែល​បាន​សង្គ្រោះ​និង​មើលថែ​បណ្តោះអាសន្ន​ទៅកាន់​ក្រុម​សង្គ្រោះ​សត្វព្រៃ​រហ័ស​ដើម្បី​ធ្វើការ​ថែបំប៉ន និង​ស្តារ​និតិ​សម្បទារ​បន្ត​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មុនពេល​ប្រលែង​ទៅកាន់​ព្រៃ​ធម្មជាតិ​វិញ​។

​សត្វព្រៃ​ទាំងនេះ ត្រូវបាន​សង្គ្រោះ​ដំបូង​ដោយ​ការសហការ​រវាង​អង្គការ​ជីវិត​សត្វ​ស្លាប​កម្ពុជា និង​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគីរី​។ សត្វព្រៃ​ទាំងអស់ រួមមាន​៖ កូន​សត្វ​ឆ្មា​ដាវ​ចំនួន​បី​ក្បាល កូន​សត្វ​អក​ពស់ព្រៃ​ចំនួន​មួយ​ក្បាល និង​កូន​សត្វ​កេងកង​តូច​ចំនួន​ពីរ​ក្បាល​។

សត្វព្រៃ​ទាំងអស់​ជា​សត្វ​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ និង​ការ​រឹបអូស​ពី​នាក់​បរបាញ់​ដោយ​ឧ​ទ្យា​នុ​រក្ស​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close