ថៃស្នើរឲ្យកម្ពុជា ជួយទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យលួចចូលជីករ៉ែមាស និងកាប់ឈើក្នុងទឹកដីរបស់គេ
ក្នុងជំនួបពិភាក្សារវាងយោធាថៃ និងកម្លាំងប៉ុស្តិន៍នគរបាលព្រំដែនភ្នំព្រឹក នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ភាគីថៃបានសំណូមពរសុំឲ្យកម្លាំងខាងភាគីកម្ពុជា ជួយទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យលួចចូលជីករ៉ែមាស និងកាប់ឈើក្នុងទឹកដីរបស់ថៃបន្តទៀត។
ជាមួយគ្នានេះដែរ ភាគីកម្ពុជាក៏បានសំណូមពរទៅខាងភាគីថៃវិញ ដោយបើមានប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា សូមជួយផ្ដល់ដំណឹងឲ្យភាគីកម្ពុជាផង។
ចំពោះសំណូមពរទាំងពីរនេះ ភាគីទាំងពីរបានឯកភាពគ្នាទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។