រដ្ឋបាលខេត្តកណ្ដាល បន្ដផ្អាកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងក្រុងតាខ្មៅ រយៈពេល៧ថ្ងៃទៀត
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចបន្ដផ្អាកដំណើរការជាបណ្ដោះអាសន្ននូវផ្សារទាំងអស់ ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សេចក្ដីសម្រេចនេះ បានបញ្ជាក់ទៀតថា ផ្សាររដ្ឋទាំងអស់ ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ ត្រូវផ្អាកជាបណ្ដោះអាសន្នបន្ដទៀត រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។