វៀតណាម រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣០ករណីទៀត
វៀតណាម៖ ចំនួនអ្នកឆ្លងសរុបចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩នៅរលកថ្មីកាលពីចុងខែមុនមក វៀតណាមមានអ្នកឆ្លងវីរុសនេះសរុប១ពាន់៦៧៨នាក់គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន៣០នាក់ទៀតនៅខេត្តភាគខាងជើងចំនួន៦ ។
ក្រសួងសុខាភិបាលវៀតណាម កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ បានប្រកាសការរកឃើញអ្នកឆ្លងថ្មីៗចំនួន១០៩នាក់ ភាគច្រើននៅបណ្តាខេត្តភាគខាងជើង ២នាក់នៅទីក្រុងដាណាំងភាគកណ្តាល និងម្នាក់នៅទីក្រុងហូជីមិញភាគខាងត្បូង។
សូមបញ្ជាក់ថា ចាប់តាំងពីកូវីដ១៩ចាប់ផ្តើមវាយប្រហារជាថ្មីកាលពីថ្ងៃ២៧ ខែមេសាមក អ្នកឆ្លងថ្មីៗចំនួន១ពាន់៦៧៨នាក់ត្រូវបានរកឃើញនៅ២៩ខេត្ត-ក្រុង ក្នុងនោះរួមមាន៦១៨ករណីនៅក្នុងខេត្តបាក់យ៉ាងភាគខាងជើង និង៣៦១នាក់នៅខេត្តបាក់និញ ។ ទីក្រុងហាណូយត្រូវបានរកឃើញអ្នកឆ្លង២៥៧នាក់ រួមមាន១១៨នាក់នៅមន្ទីរពេទ្យចំនួនពីរ និងទីក្រុងហូជីមិញរកឃើញបីនាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។