ករណី​គ្រោះថ្នាក់​ចរាចរណ៍​! រថយន្ត​៤​គ្រឿង បុក​បន្ត​គ្នា មាន​អ្នករងរបួស​ម្នាក់​ នៅខេត្តកោះកុង

​ខេត្តកោះកុង​៖ កាលពី​រសៀល ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ចំនួន ៤​គ្រឿង បាន​បុក​បន្ត​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ រងរបួស​ស្រាល នៅ​ចំណុច​មុខ​ផ្លូវ​ចូល​រោងចក្រ​បោះ​ពុ​ម្ភ​ឥដ្ឋ​ផ្លូវ​​ជាតិ​លេខ​៤ ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ខេត្តកោះកុង​។

​បើតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច បាន​ឲ្យ​ដឹងថា ទី​១.​រថយន្ត​បង្ក ម៉ាក​ស៊ូ​ភើ​គ្រី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3F-6664 និង​ស្លាក​លេខ​កន្ទុយ ភ្នំពេញ 4A-7707 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។ ទី​២.​រថយន្ត​ម៉ាក​លុច​ស៊ី​ស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ 2BK-១០៦១ បើកបរ​ដោយ​ឈ្មោះ ខាន់ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ (​រងរបួស​ស្រាល​)​។​ ​ទី​៣.​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ស ពាក់​ស្លា​លេខ​ភ្នំពេញ​2BD-7028 បើកបរ​ដោយ​ឈ្មោះ អែម រិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ទី​៤.​រថយន្ត​ធំ​ដឹក​ទូរ​កុងតឺន័រ មិន​ស្គាល​ម៉ាក ដែល​បើកបរ​មុខ​រថ​យន្ត​ទាំង​3​គ្រឿង បាន​បើក​រត់​គេចខ្លួនបាត់​។​

​ករណីនេះ គឺ​មូលហេតុ​រថយន្ត​ម៉ាក​ស៊ូ​ភើ​គ្រី​ត បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន មិន​គោរព​សិទ្ធ​អ្នកបើកបរ​រថយន្ដ​ខាងមុខ បណ្ដាលអោយ​បុក​រុញ​គូថ​រថយន្ត​ទាំង ៣​គ្រឿង បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​តែម្ដង​។ រីឯ​អ្នករងគ្រោះ ត្រូវបាន​បងប្អូន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ (​វាលរេញ​) ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ​បច្ចុប្បន្ន​រថយន្ត​ទាំង ៣​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុកស្រែ​អំបិល រងចាំ​ការដោះស្រាយ​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close