តោះ​! ទៅ​ទស្សនា​ទេសភាព​ដ៏​ស្រស់បំព្រង នៅ​ប្រាសាទនាគព័ន្ធ​

​ខេត្តសៀមរាប​៖ នៅ​ឆ្នាំ​២០០៧ បារាយណ៍​នាគព័ន្ធ ឬ​ជ័យ​ត​ដាក ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ​ឡើង វិញ​បន្ទាប់ពី​រកឃើញ​កាលពី​ឆ្នាំ​២០០៥ ព្រមទាំង​បាន​បង្ហូរទឹក​ចូល​បារាយណ៍ ធ្វើឱ្យ​អាង​ទាំង​៥ មានទឹក​ជាប្រចាំ​ឡើងវិញ​។

​ដែល​ធ្វើឱ្យ​បារាយណ៍​នេះ មាន​ទេសភាព​នារ​ដើមរដូវ​វស្សា ដែល​ភ្លៀង​ចាប់ផ្តើម​ធ្លា​ក់មក រុក្ខជាតិ​ជុំវិញ ចាប់ផ្តើម​បញ្ចេញ​ពណ៌​បៃតង​ខៀវខ្ចី ដ៏​ស្រស់បំព្រង គួរ​ជាទី​គយគន់ ដែល​អាច​អន្ទង​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅពេលដែល​បាន​ទៅ​ទស្សនា​ប្រាសាទនាគព័ន្ធ​។​

​គួររំឭកថា បារាយណ៍​នាគព័ន្ធ ឬ​ជ័យ​ត​ដាក ឫ​ហៅ​ម្យ៉ាង​ទៀតថា បារាយណ៍​ខាងជើង​។ បារាយណ៍​នេះ ស្ថាបនា​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ អស់​រយៈកាល​ជិត​មួយ​ពាន់​ឆ្នាំ​មកហើយ​។ បារាយណ៍​នាគព័ន្ធ មាន​បណ្តោយ ៣៦០០​ម ទទឹង ៩៣០​ម ហើយ​វា​ដើរតួ​យ៉ាងសំខាន់​ដើម្បី​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម និង​ដល់​មនុស្ស​ក្នុង​រាជធានី​អង្គរធំ នាគព័ន្ធ និង​នៅ​ព្រះខ័ន​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close